ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៨២ខ្នង
ស្ថិតនៅក្នុងស្រុកបាណន់ ស្រុកភ្នំព្រឹក និងស្រុកសង្កែ ខេត្តបាត់ដំបង។

ផ្ទះខូចខាតសរុប ៨២ខ្នង រួមមាន(របើកដំបូល ៧៥ខ្នង និងរលំទាំងស្រុង ៧ខ្នង) កើតឡើងលើ ៣ស្រុក៖
១-ស្រុកបាណន់របើកដំបូលចំនួន ១ខ្នង ខូចខាតស័ង្កសីអស់ចំនួន ១០សន្លឹក
២-ស្រុកភ្នំព្រឹកខូចខាតផ្ទះចំនួន ១៥ខ្នង (របើកដំបូល ចំនួន ១៤ខ្នង និងខូចខាតទាំងស្រុងចំនួន ១ខ្នង)
៣-ស្រុកសង្កែ ២ឃុំខូចខាតផ្ទះអស់ចំនួន ៦៦ខ្នង (របើកដំបូល ៦០ខ្នង និងរលំ ៦ខ្នង)
-ឃុំកំពង់ព្រៀងរបើកដំបូលចំនួន ៨ខ្នង
-ឃុំរាំងកេសីខូចខាតផ្ទះចំនួន ៥៨ខ្នង (របើកដំបូល ៥២ខ្នង និងរលំទាំងស្រុង ៦ខ្នង)៕

មតិយោបល់