សៀមរាបៈ យោងតាមផេក វរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកប្រាសាទបាគង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឆ ឆុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស លើកូនស្រីបង្កើតរបស់ខ្លួន ដែលទើបមានអាយុ១៤ឆ្នាំ ចំនួន០៤ លើក លើកចុងក្រោយ កាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ហើយនាំជនរងគ្រោះ មកដាក់ពាក្យប្តឹង នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយបញ្ចេះ ប្រាប់អោយជនរងគ្រោះ និយាយចោទ លើឈ្មោះអ្នកផ្សេងចំនួន០២នាក់ ថាជាអ្នកចាប់រំលោភទៅវិញ បើមិននិយាយប្រាប់សមត្ថកិច្ចតាមខ្លួនប្រាប់ ជនសង្ស័យ គម្រាម វាយសម្លាប់ជនរងគ្រោះ ចោល ។
បន្ទាប់ពីបានបើកការស្រាវជ្រាវ និងយោងតាមការឆ្លើយបំភ្លឺពីជនរងគ្រោះ និងតាមការសាកសួរ ការពិតក៏ត្រូវបានបែកធ្លាយ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភលើជនរងគ្រោះ ជាកូនបង្កើត ពិតប្រាកដមែន ។
ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុក សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់