ព័ត៌មានជាតិ

ខឹងប្រពន្ធស្តីឲ្យរឿងចាយលុយខ្ជះខ្ជាយ ចង.កសម្លាប់ខ្លួន!

បាត់ដំបងៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសម្នាក់ចងសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងប្រមាណ៤ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិស្វាយជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហុក ហៀក ភេទប្រុស អាយុ២៨ឆ្នាំ បានយកខ្សែគោ មកចងភ្ជាប់ទៅនឹងដេីមចន្ទគីរី ខាងក្រោយផ្ទះចម្ងាយប្រហែល៤០ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែខឹងប្រពន្ធស្តីបន្ទោស ព្រោះតែការចាយវាយលុយកាក់ខ្ជះខ្ជាយមិនដឹងមូលហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់