ព័ត៌មានជាតិ

Update៖ បើករថយន្តទាំងងងុយដេក ទៅមុខបំពានភ្លើងស្តុប បុករថយន្តមួយគ្រឿងទៀតខូតខាតយ៉ាងដំណំ!

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង មកពីផ្លូវឆ្ងាយទាំងងុយដេកបន្តដំណើរទៅមុខទាំងភ្លើងស្តុបនៅក្រហមបានរេចង្កូតមកខាងឆ្វេងចូលមកផ្លូវម្ខាងទៀតបញ្ច្រាសផ្លូវចរាចរណ៍ជ្រុលទៅបុករថយន្តឡិចស៊ីស ៤៧០មួយគ្រឿង ដែលកំពុងឈប់នៅស្តុបពេញទំហឹង បណ្តាលឲ្យរងការខូតខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា តែមិនបង្កឲ្យមានអ្នកណារងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបទេពផន តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-9257 បានបើកបរមកតាំងពីខេត្តសៀមរាប បំណងចូលមកទីក្រុងភ្នំពេញបានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ពីជើងទៅត្បូងខណៈមកដល់ស្តុបកើតហេតុខាងលើ ប្រជាពលរដ្ឋអ្នករួមដំណើរនៅលើដងផ្លូវទាំងអស់គ្នាបាននាំគ្នាឈប់ ខណៈភ្លើងស្តុបនៅក្រហមរង់ចាំចរាចរណ៍ភ្លើងខៀវ។ ចំណែកម្ចាស់រថយន្តបង្កមិន បានឈប់នោះទេបានបើករថយន្តទាំងងងុយដេកនិងបំពានភ្លើងស្តុបនៅក្រហមរួចបានរេចង្កូតមកខាងឆ្វេងដៃចូលមកចំណីផ្លូវម្ខាងទៀតបញ្ច្រាសផ្លូវ ចរាចរណ៍បណ្តាលជ្រុលទៅបុកចំពីមុខរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស LX៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-9229 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីត្បូទៅជើងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងខូចខាតផ្នែកមុខយ៉ាងដំណំដូចគ្នា តែមិនបង្កឲ្យមានអ្នកណារងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់