ព័ត៌មានជាតិ

ទីតាំងទឹកធ្លាប់លិចធ្ងន់ធ្ងរ១៤កន្លែង ក្នុងខណ្ឌកណ្តាលរាជធានី ត្រូវបានកាត់បន្ថយ១១កន្លែង ក្រោយភ្លៀងធ្លាក់១មេធំ

ភ្នំពេញៈ ទីតាំងទឹកធ្លាប់លិចធ្ងន់ធ្ងរជារៀងរាល់ឆ្នាំនៅក្នុងខណ្ឌទាំង៤កណ្តាលរាជធានីភ្នំពេញ ចំនួន ១៤កន្លែង ត្រូវបានកាត់បន្ថយការលិចទឹកចំនួន ១១កន្លែង ឯ៣កន្លែង កំពុងអនុវត្តគម្រោង ក្រោយពីក្រោយពីមានភ្លៀងធ្លាក់១មេធំកាលពីរសៀលថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៦នេះ។

នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេសបុកជាផ្លូវការរបស់លោកប៉ា សុជាតិវង្ស ដែលក្នុងនោះបានសរសេរថា ទីតាំងទឹកធ្លាប់លិចធ្ងន់ធ្ងរជារៀងរាល់ឆ្នាំនៅក្នុងខណ្ឌទាំង៤ក្នុងក្រុង ចំនួន ១៤កន្លែង ត្រូវបានកាត់បន្ថយការលិចទឹកចំនួន ១១កន្លែង ឯ៣កន្លែង កំពុងអនុវត្តគម្រោង ។

ក្នុងពេលធ្លាក់ភ្លៀងធ្លាក់រយៈពេល២ម៉ោង១០នាទី នារសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦នេះ មន្ទីរសាធារណការរាជធានី សង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជា ១-តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម, ២-តំបន់វិថីកម្ពុជាក្រោម ស្រកអស់ ១០នាទីក្រោយភ្លៀង, ៣-ផ្សារទួលទំពូងស្រកអស់ភ្លាម, ៤-ស្តុបម៉ុងឌីយ៉ាល់ស្រកអស់ភ្លាម, ៥-តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ១៥នាទីក្រោយភ្លៀង, ៦-តំបន់ផ្សារកណ្តាល ស្រកអស់ ១០នាទីក្រោយភ្លៀង, ៧-តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់ ១៥នាទីក្រោយភ្លៀង, ៨-ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ភ្លាមក្រោយភ្លៀង, ៩-ផ្លូវហ្សាលដឺហ្គោល ស្រកអស់ភ្លាមក្រោយភ្លៀង, ១០-ផ្លូវសុខ ហុក ផ្សារអូរឫស្សី ស្រកអស់ភ្លាមក្រោយភ្លៀង, ១១-ផ្លូវលេខ១៦៣ខាងកេីតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ភ្លាមក្រោយភ្លៀង, ១២-តំបន់ក្រោយវាំងផ្លូវលេខ១៩ ទឹកស្រកអស់អាចប្រេីពេល ១ម៉ោង ។ គម្រោងនឹងដាក់លូរំដោះទឹកឆាប់ៗ, ១៣-តំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ទឹកអាចស្រកអស់រយៈពេល ២០នាទីទៀត។, ១៤-មុខវត្តមហាមន្ត្រីស្រកអស់ភ្លាម។

ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មីមានប្រសិទ្ឋិភាពខ្ពស់ បុ៉ន្តែត្រូវកែលំអអណ្តូងលូ បូមស្តារលាងលូ និងកាយសំរាមមុខអណ្តូងលូ។ សង្ឃឹមថា ក្រោយសាងសង់ស្ថានីយ៍បូមទឹកទាំង៣កន្លែងនៅខែសីហាខាងមុខ ទឹកនឹងអាចកាត់បន្ថយការលិចលង់ប្រមាណ ៧០%៕

មតិយោបល់