កណ្តាលៈ ជនសង្ស័យម្នាក់ ប្រើហិង្សាហ៊ានលើកដៃច្របាច់កឪពុកបង្កើតនិងទាញដំបងដេញវាយបងប្អូនបំផ្លាញសម្ភារៈក្នុងផ្ទះ ត្រូវបានក្រុមគ្រួសារប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកត្រែងស ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះខាងលើមានឈ្មោះ ឯម សុក ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរធ្វើចម្ការស្នាក់នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ សុក បូឡា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តណ្ដាល។ សម្ភារៈខូចខាតរួមមាន៖ ទូឈើចំនួន១,ស៊ុមរូបថតចំនួន៣ និងវត្ថុតាងចាប់យកបានមាន៖ ដងរណាដែកចំនួន១ ។
មុនពេលកើតហេតុជនសង្ស័យខាងលើ បានជិះម៉ូតូហើយបានកាន់ដងរណាដែកបានឡើងទៅលើផ្ទះវាយទូឈើបែកកញ្ចក់និងស៊ុមរូបថតហើយបានចុះមកវិញបានច្របាច់កឪពុកនិងយកដំបងមកវាយប្អូនតែគេចទាន់មិនបណ្តាលឲ្យរបួសឡើយ ហើយនិងគំរាមរកសម្លាប់ក្រុមគ្រួសារ បើអ្នកណាហ៊ានប្តឹងសមត្ថកិច្ចថែមទៀតផង តែទីបំផុតក៏ត្រូវក្រុមគ្រួសារប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង៕
ព័ត៌មានជាតិ
មតិយោបល់