ភ្នំពេញៈ នៅម៉ោង៦ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ធាម ច័ន្ធពិសិដ្ឋ ចៅក្រមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរលោក យី សុខសាន្តពាក់ព័ន្ធនឹងរឿងសូកប៉ាន់សាក្សី ហើយ។
លោក យី សុខសាន្ត បានថ្លែងថា តុលាការបានសួរចម្លើយលោកពាក់ព័ន្ធនឹងរឿង សូកប៉ាន់សាក្សី ដែលតុលាការបានចោទប្រកាន់លោកស្រីកាលពីគ្រាមុន។ លោកសង្ឃឹមថា តុលាការនឹងដោះលែងរូបលោក និងអ្នកមួយចំនួនទៀតដែលជាប់ពន្ធនាគារដោយសារសំណុំរឿងមួយនេះ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នេះលោក ធាម ចន្ទ័ពិសិដ្ឋ ចៅ ក្រមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ ឱ្យអនុរក្សពន្ធនាគារនាំខ្លួនជនជាប់ចោទឈ្មោះ យី សុខសាន្ត ជាបុគ្គលិកអង្គការរអាដហុក មកសាកសួរបន្ថែមពាក់ព័ន្ធនឹងសំណុំរឿងសួកប៉ាន់សាក្សី គឺ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីកុំឱ្យនាង និយាយការពិតអំពីទំនាក់ទំនងស្នេហ៍រវាងរូបនាង និងលោក កឹម សុខា ប្រធានស្តីទី គណៈបក្សសង្គ្រោះជាតិ។
សូមបញ្ជាក់ថា ជនជាប់ចោទលោក យី សុខសាន្ត លោកស្រី លឹម មុនី លោក នី សុខា និងលោក ណៃ វ៉ង់ដា ត្រូវជាប់ចោទពីបទ សូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមសើុបសួរចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕
មតិយោបល់