ប៉ៃលិនៈ កាលពីវេលាយប់ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មាន ករណីជន មិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចក្នុងព្រះវិហារវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមការសាកសួរពីលោកអាចារ្យ និងព្រះសង្ឃ ដែលគង់នៅក្នុងវត្តនេះបានឲ្យដឹងថា ពួកគាត់ពុំបានស្គាល់អត្តសញ្ញាណអំពីជនរងគ្រោះនោះទេ ដោយជនរងគ្រោះបានចូលមកសុំពួកគាត់ស្នាក់អស្រ័យ១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់មកពួកគាត់ក៏បានយកប៉ាវអ៊ី និងភួយដណ្តប់១ឈុត ឲ្យជនរងគ្រោះដើម្បីធ្វើការសម្រាក លុះព្រឹកឡើងវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកគាត់ក៏បានប្រទះឃើញជនរងគ្រោះបានយកស្បង់ចីពររបស់ព្រះសង្ឃចងកនៅនឹងសរសរដែកជុំវិញព្រះវិហារស្លាប់បាត់ទៅហើយ ដោយពុំបានដឹងអំពីមូលហេតុអ្វីនោះឡើយ។
បើតាមសមត្ថកិច្ចកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរង គ្រោះមានអាយុ ប្រហាក់ប្រហែល ៣០ឆ្នាំ ភេទប្រុស ពិតជាបានធ្វើអត្តឃាត (ចងក) ពិតប្រាកដមែន ដោយបច្ចុប្បន្ន សាកសពជន បានប្រគល់ឱ្យលោកអាចារ្យនិងព្រះសង្ឃដែលគង់នៅវត្តកើតហេតុខាងលើនេះធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់