ក្រោយពីទទួលបានដំណឹងជាក់លាក់ថា ខ្សែប្រយុទ្ធ Neymar ត្រូវរងរបួសរយ:ពេល ៣សប្តាហ៍នោះ បានធ្វើឲ្យក្រុម Paris Saint Germain កាន់តែព្រួយបារម្ភក្នុងការប្រកួតជើងទី២ ជាមួយក្រុមអធិរាជស Real Madrid ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា ក្រុម Real Madrid ចង់ឃើញ វត្តមានរបស់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ក្នុងការប្រកួតជើងទី២ ជាជាងការអវត្តមានក្នុងទីលាន។ ការនិយាយបែបនេះ Real Madrid មិនមែនចង់ចំអកឡកឡឺយ ដល់ក្រុម Paris Saint Germain ដែលរបូតគ្រាប់បាល់ជើងទី១ ៣-១ ហើយមកត្រូវអវត្តមានកីឡាករសំខាន់ទៀតនោះឡើយ។ ប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា Real Madrid ចង់ឲ្យ Neymar ចូលរួមការប្រកួតនេះ ដោយមិនគិតពីលទ្ធផលយ៉ាងម៉េចឡើយ ក្លិបទាំង២ ចង់ឡើងទៅកាន់វគ្គបន្តដូចគ្នា ក៍ប៉ុន្តែបើ Paris Saint Germain មិនមាន Neymar ទេនោះ ការប្រកួតរបស់ពួកគេមិនរស់រវើកឡើយ។
ម្យ៉ាងវិញទៀត ខាង Real Madrid ក៍ប្រឈមនឹងការបាត់បង់ខ្សែកណ្តាលដ៍ឆ្នើម Toni Kroos ផងដែរ ដែលកំពុងរងរបួស ខណ: Luka Modric មិនទាន់ច្បាស់ និងរវាងខ្សែបម្រើប្រយុទ្ធ ៤ រូបមាន Lucas Vazquez, Marco Asensio, Gareth Bale និង Isco មិនទាន់ច្បាស់ថាអ្នកណាម្នាក់ត្រូវលេង ១១ នាក់ដំបូងឡើយ។



