អាមេរិកៈ លោក Mike Pence អនុប្រធានាធិបតីអាមេរិក បានប្រកាសការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃច័ន្ទ ក្រោយពីបានជួប ជាមួយមេដឹកនាំអាមេរិកឡាទីន រួមទាំងលោក Juan Guaido ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា នៅក្នុងប្រទេសកូឡុំប៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងបន្ទាប់ពីមានអំពើហិង្សា នៅចុងសប្តាហ៍បានផ្ទុះឡើង រវាងកងកម្លាំងសន្ដិសុខស្មោះត្រង់នឹងលោក Maduro និងក្រុមប្រឆាំង ដែលបានគាំទ្រដោយអាមេរិក ដើម្បីធ្វើការផ្តល់ជំនួយទៅកាន់ប្រទេសនេះ។
ចំពេលដែលប្រទេសសម្បូរជាតិប្រេងមួយនេះ ទទួលរងនូវអតិផរណា ក៏ដូចជាកង្វះនូវស្បៀងអាហារ និងឱសថ។
សូមជំរាបថា លោក Maduro បានបន្តបដិសេធការផ្តល់ជំនួយពីអាមេរិក ដោយហៅវាថា ជាការប៉ុនប៉ង ដើម្បីទទួលបានអំណាចលើប្រទេសរបស់ខ្លួន៕
មតិយោបល់