កំពង់ឆ្នាំងៈ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង សហការណ៍ជាមួយកម្លាំងការិយាល័យជំនាញស្នងការដ្ឋានខេត្ត បានចុះបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិវៀតណាម និងឥស្លាមចំនួន ០៤នាក់ និងវត្ថុតាងមួយចំនួនទៀត។
ការចុះបង្រ្កាបករណីគ្រឿងញៀនខាងលើនេះ ធ្វើឡើងនៅត្រង់ចំណុចផ្លូវឈូសឆាយថ្មី (ចុងភូមិចុងកោះ)ស្ថិតក្នុងភូមិទី7សង្កាត់ខ្សាម ។ ជនសង្ស័យទាំង ០៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន ទី១ ឈ្មោះ ប៊ួយ យ៉ាំងតាយ ប្រុសអាយុ៤១ឆ្នាំជនជាតិ វៀតណម មានទីលំនៅភូមិចងកោះសង្កាត់ផ្សារឆ្នាំង, ទី២ ឈ្មោះ ង្វៀង យ៉ាំងចាំង ប្រុសអសយុ២៨ឆ្នាំជនជាតិ វៀតណាម មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង, ទី៣ ឈ្មោះ ទល់ លាស់ ប្រុសអាយុ១៥ឆ្នាំ ជនជាតិ ឥស្លាម មានទីលំនៅភូមិចុងកោះសង្កាត់ផ្សាឆ្នាំង និងទី៤ឈ្មោះ អ៉ីត ណាសៀក ប្រុសអាយុ២៧ឆ្នាំ ជនជាតិ ឥស្លាម មានទីលំនៅភូមិចុងកោះសង្កាត់ផ្សារឆ្នាំង។
ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន ទី១-ថ្នាំម្សៅពណ៍ស ថ្លា 02កញ្ចប់, ទី២-ម៉ូតូ 02គ្រឿង, ទី៣-ទូរស័ព្ទ 02គ្រឿង, ទី៤-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង០៤នាក់នោះ ក៏ត្រូវបានកសាងសំណុំរឿងរួមទាំងវត្ថុតាងបញ្ជូនទៅស្នងការដ្ដ្ឋានតាមនិតិវិធីច្បាប់៕
មតិយោបល់