តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈទៅលើនារីម្នាក់ អាយុ១៧ឆ្នាំ រហូតបានសម្រេចដែលកំពុងដេកលើផ្ទះតែម្នាក់ឯង ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង១០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ខឹម ណុប ភេទប្រុស អាយុ៣២ឆ្នាំ។ ចំណែកនារីរងគ្រោះមានអាយុ១៧ឆ្នាំ។
តាមការសារភាពរបស់ជនសង្ស័យបានឆ្លើយថា ពិតជាបានចាប់រំលោភនារីរងគ្រោះពិតមែន ពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងការជួញដូមនុស្ស និងការពារអនិថិជនខេត្តតាកែវ ចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់