សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកានព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដឹកនាំដោយលោក ព្រៅ ខេមរិទ្ធ ប្រធានសាខា សហការជាមួយមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដឹកនាំដោយលោក ម៉ក់ ពេជ្ជរុណ និង លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានមន្ទីរពិសោធន៍បាននាំយករថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល និងមានការចូលរួមសហការពីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបបានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈចំនួន៦ដេប៉ូ និងស្ថានីយ៍នានាក្នុងខេត្តសៀមរាប។
ដោយពិនិត្យឃើញស្ថានីយ៍២កន្លែងមានអនុលោមភាព ចំណែក៤ស្ថានីយ៍ និងដេប៉ូផ្សេងទៀតមិនមានអនុលោមភាពគឺៈ ទី១ដេប៉ូមិនត្រឹមត្រូវផ្នែកបរិមាណ និងដេប៉ូមួយទៀតមិនត្រឹមត្រូវផ្នែកគុណភាព ហើយ២ដេប៉ូទៀតមិនត្រឹមត្រូវទាំងគុណភាព និង បរិមាណ។ ជាចំណាត់ការក្រុមការងារបានឲ្យម្ចាស់ដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈ ទាំងនោះ ធ្វើកិច្ចសន្យាផ្ដិតមេដៃជាលើកទីមួយ ឲ្យធ្វើការកែតំរូវបរិមាណគុណភាព ។
ក្នុងករណីដែលស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈណាដែលនៅតែមិនព្រមកែប្រែ រឺមិនព្រមបញ្ឈប់ធ្វើការក្លែងបន្លំ យើងនិងចាត់វិធានការតាមនីតិវិធីច្បាប់៕
មតិយោបល់