(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានផ្តល់ព័ត៌មានដល់សាធារណជន អង្គទូត អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ទាំងអស់ថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង០៩:០០នាទី ព្រឹកនេះ នៅទីស្នាក់ការកណ្តាលគណបក្ស ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ការចាប់ខ្លួនលោក អ៊ុ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលសៀមរាប” ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អង្គទូត និងសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមតាមដានយកព័ត៌មាន តាមរយៈ Post News តាមការគួរ៕
មតិយោបល់