រថយន្តម៉ាក Rang Rover ស្លាកលេខ រាជការ 1941 សង្ស័យត្រូវជនមិនស្គាល់មុខ លួចដុត

(ភ្នំពេញ)៖ រថយន្តម៉ាក Rang Rover មួយគ្រឿង ឆាបឆេះយ៉ាងសន្ឋោសន្ឋៅ បណ្ដាលឲ្យរងការខូចខាតសល់តែគ្រោឆ្អឹង ដោយសារតែជនមិនស្គាល់មុខលួចដុត ហើយរត់គេចខ្លួន បាត់ស្រមោល។

ហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះចុះមកពន្លត់ កាលពីវេលាម៉ោង០១ និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្លូវ៣៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលត្រូវជនសង្ស័យលួចដុតនោះ ម៉ាកRang Rover ពណ៌ស ពាក់ស្លាកលេខ រាជការ 1941 ត្រូវបានម្ចាស់យកមកទុកចោលក្រោយផ្ទះ ជារៀងរាល់ថ្ងៃ មុនចូលដេក ។

បើតាមសម្តីសន្តិសុខ ដែលយាមការនៅក្បែរកន្លែងកើតហេតុនោះ បានប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ គាត់បានក្រឡេកឃើញមនុស្សម្នាក់ បានរត់ចេញពីរថយន្តនោះ ខណះពេលនោះ ស្រាប់តែមានភ្លើងឆេះរថយន្តតែម្ដង ហើយគាត់ក៏ស្រែកឆោឡោឡើងថា ភ្លើងឆេះរថយន្តហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះចុះមកអន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗ ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យ ខ្លះយកដីខ្សាច់មកបាចលើរថយន្ត និងខ្លះទៀត ត ទុយយោទឹកក្នុងផ្ទះមកបាញ់ពន្លត់រថយន្តនោះផងដែរ ។

បន្ទាប់ក្រោយមក ដោយមានការសហការគ្នា រវាងប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ ទើបអគ្គីភ័យ ដែលឆាបឆេះរថយន្តនោះ ត្រូវបានរលត់ទៅវិញ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕

img_4117-1.jpg img_4118.jpg img_4112.jpg img_4115.jpg img_4114.jpg img_4116.jpg

មតិយោបល់