ព័ត៌មានអន្តរជាតិ

ជនភៀសខ្លួនជិត ៦,០០០នាក់នៅអាល្លឺម៉ង់ បាត់ខ្លួនទាំងមិនដឹងមូលហេតុ

(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់ បានប្រកាសនៅថ្ងៃនេះថា ជនភៀសខ្លួនក្មេងៗ ជិត៦,០០០នាក់ហើយ បានបាត់ខ្លួនដោយមិនដឹងមូលហេតុ គិតចាប់តាំងពីឆ្នាំ ២០១៥មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។
ជនភៀសខ្លួនក្មេងៗខាងលើនេះ នៅតែបន្តបាត់ខ្លួនចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ដោយក្រសួងមហាផ្ទៃអាល្លឺម៉ង់កំពុងតែធ្វើការស៊ើបអង្កេតនៅឡើយ។ ភាគច្រើននៃជនភៀសខ្លួន ទាំងនោះគឺមកពីប្រទេស ស៊ីរី, អេរីទ្រា, ម៉ូរ៉ូកូ, និង អាល់ហ្សេរី ហើយដោយឡែកម្នាក់ក្នុងចំណោម ១០នាក់នៃជនភៀសខ្លួនក្មេងៗដែលបានបាត់នោះ គឺជាកុមារ។ សម្រាប់ជនភៀសខ្លួនក្មេងៗវិញគឺសំដៅ ទៅលើក្រុមដែលមានអាយុក្រោម ១៤ឆ្នាំ។
បើតាមការសន្និដ្ឋានតំណាក់កាលដំបូងនោះ ពួកគេទំនងជាត្រូវបានគេបោកយកទៅលក់ ធ្វើជាទាសករ ឬបម្រើ សេវាផ្លូវភេទ និង ធ្ងន់ធ្ងរជាងនេះអាចនឹងត្រូវបានគេយកទៅវះកាត់អវៈយវៈលក់៕

   
 

មតិយោបល់