កំពង់ធំៈ មានករណីមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ក្រោយពីមានឪពុកចិត្តកំណាច ចាប់កូនស្រីមានអាយុទើបតែ៦ខែ បោះទម្លាក់ពីលើផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែខឹងកូនយំខ្លាំងពេកដេកមិនបាន។
ហេតុការណ៍កើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ជនសង្ស័យមានឈ្មោះ សុខ ម៉ៅ អាយុ២២ឆ្នាំ។
ក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំភ្លាមៗផងដែរ៕


មតិយោបល់