ព័ត៌មានជាតិ

តុលាការខេត្តសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងហើយ

កំពង់ឆ្នាំងៈ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ តុលាការខេត្តសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលតាមចាប់រំលោភគ្រូពេទ្យក្រមុំ នៅក្នុងមន្ទីរពេទ្យ ប៉ុន្ដែមិនបានសម្រេច ។

សូមជម្រាបថា វេជ្ជបណ្ឌិតម្នាក់នេះមានឈ្មោះ ហេង សេងហ៊រ ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងដែលត្រូវនគរបាលតាមចាប់ខ្លួន ក្រោយរងការចោទថា បានប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩៕

មតិយោបល់