ព័ត៌មានជាតិ

ករណីបុរសម្នាក់ចងកធ្វើអត្តឃាតខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី មានករណីមនុស្សស្លាប់ម្នាក់ ដោយសារការធ្វើអត្តឃាតចងក ស្ថិតនៅចំណុចទួលដើមស្នាយ ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ថាវ ប៊ុន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ។

ករណីនេះបន្ទាប់ពីបានដឹងព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុនិងសាកសព ។

យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារការធ្វើអត្តឃាត (ចងក) មិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ។ មូលហេតុ៖ បញ្ហាខួរក្បាលមិនប្រក្រតី ។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់