កំពង់ស្ពឺៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានស្ត្រីម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនជាប់នឹងធ្នឹមផ្ទះជាមួយខ្សែអង្រឹងពណ៌ខ្មៅ កម្ពស់២.៥០ម៉ែត្រ។
កើតហេតុកាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ សាន ខេង ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិឃុំកើតហេតុ។
ក្រោយពីពេលកើតហេតុ សមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច្ច័យ និងកំណត់ហេតុ បើតាមការពីក្រុមគ្រួសារ ជនរងគ្រោះមានជំងឺប្រចាំកាយ រួចសមត្ថកិចប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់