ព័ត៌មានជាតិ

Update៖ ជនដៃដល់ជាឃាតកកាប់សម្លាប់យុវជនម្នាក់ នៅស្រុកកៀនស្វាយអាចប្រឈមជាប់ពន្ធនាគារមួយជីវិត

កណ្តាលៈ មុននេះបន្តិចនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្មាំ២០១៧ លោក សមំ ឬទ្ធីវាសនា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានប្រាប់Post Newsថា ឃាតកដែលកាប់សម្លាប់យុវជនម្នាក់ដែលមកពីចូលរួមកម្មពិធីជប់លៀងមិត្តភក្តិវិញនៅស្រុកកៀនស្វាយទាំង៣អ្នកនោះលោកបានសម្រេចធ្វើការចោទប្រកាន់ហើយ។
លោកបានបញ្ជាក់ទៀតថា សម្រេចចោទប្រកាន់ជនសង្ស័យពាក់ព័ន្ធបទល្មើស ផ្តើមគំនិត បទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និង បទឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ មាត្រា២៩ និង មាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។

ជាក់ស្តែង នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយកើតឡើង នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កម្លាំងអហ ស្រុកកៀនស្វាយ និង កម្លាំងជំនាញ អហ ខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ និង ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល។ ចុះបង្ក្រាបបទល្មើសឃាតកម្មដោយធ្វើការស្រាវជ្រាវយ៉ាងដុតដៃដុតជើង ទាំងយប់ថ្ងៃដោយឆន្ទៈមិនគិតនើយហត់ បង្កដោយជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៦នាក់៖
១.ឈ្មោះ ពេញ ស៊ី ណេង ហៅ ឡេង ភេទប្រុស អាយ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកាត់ជី មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ (ជាជនដៃដល់) ឃាត់ខ្លួន។
២.ឈ្មោះ ហួ កុសល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានកុងតឺន័រ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ (សមគំនិត) ឃាត់ខ្លួន។
៣.ឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដីមានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកគៀនស្វាយ (ជាអ្នកឌុបជនសង្ស័យធ្វើសកម្មភាព) ឃាត់ខ្លួន។
និងបក្សពួកចំនួន៣នាក់ទៀត (ជាអ្នកផ្តើមគំនិត)។

កំពុងគេចខ្លួនមានឈ្មោះ
១.អា លីន ភេទប្រុស
២.អា ប៉ែត ភេទប្រុស
៣.អា ធា ភេទប្រុស
ទាំង៣នាក់ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ២នាក់ខាងលើ(ពេញ ស៊ី ណេង និង ស៊ឹម រិទ្ធី ) បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមានដាវ១ដើម ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់ ក្នុងចំណោមគ្នា៣នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នា បណ្តាលឲ្យត្រូវចំក្រោមថ្គាមខាងឆ្វេង១កាំបិតស្លាប់ភ្លាមៗនៅលើដងផ្លូវ មានឈ្មោះ ១.ឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ មានលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជិះពីក្រោយ) ស្លាប់ភ្លាមៗ។
២.ឈ្មោះ គៀត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អ្នកឌុប)។
៣.ឈ្មោះធី ប៊ុនធីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល (ជិះកណ្តាល)ស្លាប់ភ្លាមៗនៅនឹងកន្លែង។


មូលហេតុ នៅថ្ងៃខែ ឆ្នាំខាងលើ វេលាម៉ោង៥ និង៣០នាទីល្ងាច ឈ្មោះ ប៉ែត ឈ្មោះ លីន និងឈ្មោះ ធា (ជិះម៉ូតូពីរគ្រឿង) មកប្រាប់ឈ្មោះ ពេញ ស៊ីណេង ឈ្មោះ ស៊ឹម រិទ្ធី និងឈ្មោះ ហួ កុសល់ ថា ផ្ទះផឹកស៊ីគប់ខ្ញុំ (ផ្ទះគាត ភារម្យ ស្ថិតក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល) និយាយគ្នាចប់អ្នកទាំង៦នាក់ ជិះម៉ូតូទៅមកៗកាត់មុខផ្ទះនោះ រង់ចាំធ្វើសកម្មភាព ។

លុះដល់ម៉ោង៩ ណិង៣០នាទីយប់ ឈ្មោះ គៀត ភារម្យ ភេទប្រុស និងឈ្មោះ ធី ប៊ុនធីម បានជូនឈ្មោះ រស្មី សាម៉ាឌី មកផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FP.3194 គឺឈ្មោះ គៀត ភារម្យ ជាអ្នកឌុបចំណែកឈ្មោះធី ប៊ុនធីម អង្គុយកណ្តាល រីឯឈ្មោះ រស្មី សាម៉ាឌី អង្គុយខាងក្រោយ មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះឌុបគ្នា២នាក់ មានឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក ជាអ្នកឌុប និងឈ្មោះ ពេញ ស៊ីណេង ហៅ ឡេង អង្គុយពីក្រោយកាន់ដាវ១ដើមផង ជិះក្នុងទិសដៅស្របគ្នា ហើយបានកាប់មកលើឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស ចំខាងក្រោមគុម្ពត្រចៀកខាងឆ្វេងបណ្តាលអោយដាច់រយះ ប្រវែង ៥.៥០សង់ទីម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯជនសង្ស័យ ពេលធ្វើសកម្មភាពរួចបិតភ្លើងម៉ូតូជិះរត់គេចខ្លួនដោយយកវត្ថុតាងទៅជាមួយ ។

ចំណែកឯសពឈ្មោះ រស្មី សាម៉ាឌី ភេទប្រុសក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ ពិនិត្យធ្វើកោសលវិច័យរួច បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់