ព័ត៌មានជាតិ

ស្ត្រីកូនខ្ចីម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ ខណៈអូសខ្សែភ្លើងបូមទឹកដាក់ក្នុងផ្ទះ!

កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីស្ត្រីកូនខ្ចីម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ បណ្តាលឲ្យស្លាប់មួយរំពេច ខណ:ដែលអូសខ្សែភ្លើងម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកដាក់ផ្ទះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥៥នាទី ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ​ច្រាម​ត្បូង​ ឃុំ​ព្រះ​និព្វាន​ ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ។

ស្ត្រីរងគ្រោះឈ្មោះ ប៊ូ ស្រីអូន​ អាយុ​៣៤​ឆ្នាំ​។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់