តាកែវៈ មានករណីឪពុកម្តាយ បានមកដាក់ពាក្យបណ្តឹង ស្តីពីការបាត់កូនស្រី អស់រយៈពេល៣ថ្ងៃមកហើយ ដោយគ្មានដំណឹងអ្វីបន្តិចសោះ។
ក្មេងស្រីដែលបាត់នេះមានឈ្មោះ ហ៊ុយ ស្រីពៅ អាយុ១៧ឆ្នាំ មានឪពុកឈ្មោះ ហ៊ុយ ភាព អាយុ៣៧ឆ្នាំ រស់នៅភូមិអង្គតានូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយក្មេងស្រីខាងលើនេះ បានបាត់ពីផ្ទះតាំងពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមិនដឹងមូលហេតុនោះទេ៕
មតិយោបល់