ព័ត៌មានជាតិ

ពិការភ្នែកនិងមានជំងឺប្រចាំកាយ ចេះតែរអ៊ូថា «ចង់តែចង.កឲ្យងាប់» ពេលនេះគាត់ធ្វើមែន

កណ្តាលៈ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៦ មានករណីបុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅលេីដេីមស្វាយ ក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ហោ សុខា ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកសិករ (ពិការភ្នែកម្ខាង) ។

តាមប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយពិការភ្នែកម្ខាង និងភ្នែកម្ខាងទៀតក្រោយពីវះកាត់រួចចេះតែស្រវាំងមេីល មិនសូវច្បាស់ នឹងមានជំងឺខ្សោយបេះដូង ចេះតែថប់ដង្ហេីមម្តងៗ ហេីយជាញឹកញាប់ជនរងគ្រោះ តែងតែត្អូញត្អែថា ពិបាកណាស់ចង់តែចង.ក ឲ្យងាប់់។ លុះនៅថ្ងៃយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រពន្ធនិងកូន បានសម្រាកនៅលេីផ្ទះជាមួយប្តី មិនបានដឹងថា ជនរងគ្រោះជាប្តី នឹងជាឪពុកចុះពីលេីផ្ទះថ្មេីណាទេ។ លុះព្រឹកឡេីងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៦ បាត់ជនរងគ្រោះ មិនឃេីញនៅលេីផ្ទះ ក៏ចុះមកដី ទើបឃេីញជនរងគ្រោះចង.ក នៅនឹងដេីមស្វាយដោយខ្សែអង្រឹងមុខផ្ទះ ស្លាប់បាត់ទៅហេីយ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់