ព័ត៌មានជាតិ

Update៖ រថយន្តក្រុងរហ័សនាម «តោខៀវ» ដឹកទំនិញ កៀររថយន្តរបស់លោកឧកញ៉ាតម្លៃខ្ទង់លានដុល្លារ សមត្ថកិច្ចចរាចរណ៍ក្រុង រត់ជាន់ជើងគ្នា…

ភ្នំពេញៈ នៅវេលាម៉ោង ១និង ៣៥នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង បើកកៀររថយន្តស៊េរីទំនើប១គ្រឿង បណ្ដាលឲ្យរងការខូចខាត។

រថយន្តបង្កខាងលើ ជាប្រភេទរថយន្តក្រុងដឹកទំនិញ មានរហ័សនាម «តោខៀវ» ចំណែករថយន្តរងគ្រោះម៉ាក mclaren ពាក់ស្លាកលេខ ភ្នំពេញ 2AW-0720 តម្លៃខ្ទង់លានដុល្លារ ត្រូវបានគេអះអាងថា ជារបស់លោកឧកញ៉ាម្នាក់។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញរថយន្តទាំងពីរគ្រឿង ធ្វើដំណើរតាមបណ្តាយផ្លូវព្រះមុនីវង្ស មកដល់ចំណុច រង្វង់មូលជ្រោយចង្វារ ស្រាប់តែរថយន្តបង្ក បានបើកកៀររថយន្តស៊េរីទំនើប បណ្ដាលឲ្យរងការខូចខាត។

សូមបញ្ជាក់៖ ករណីខាងលើនេះ គេសង្កេតឃើញមន្ត្រីចរាចរណ៍ក្រុងភ្នំពេញ ចុះមកយ៉ាងញាប់ដៃញាប់ជើង ហើយក៏ធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនិតីវិធីច្បាប់៕

មតិយោបល់