ព័ត៌មានជាតិ

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង អះអាងថានាយករដ្ឋមន្ត្រីអូស្ត្រាលីនិយាយកុហក ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹក

(រ៉ូម)៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានិយាយថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានកុហករូបលោកជុំវិញការលុបចោល កិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ដើម្បីប្ដូរយកនាវាមុជទឹកដើរដោយថាមពនុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក។

លោក Macron ធ្វើការកត់សម្គាល់បែបនេះ នៅពេលត្រូវបានសាកសួរដោយប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា តើនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison មិនគួរឲ្យទុកដែរឬមួយក៏យ៉ាងណា នៅក្នុងព្រមព្រៀង (ទិញនាវាមុជទឹក) ជាលក្ខណៈឯកជន?

លោក Macron និងលោក Scott Morrison សុទ្ធតែបានចូលរួមដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូល G20 នាទីក្រុង រ៉ូម ប្រទេសអ៊ីតាលី និងកិច្ចប្រជុំអាកាសធាតុ (COP26) ដ៏ធំរបស់អង្គការសហប្រជាជាតិ នៅទីក្រុង Glasgow ប្រទេសស្កុតលែន។ ប៉ុន្តែ ភាពតានតានតឹង ក្រោយការបង្កើតកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលបាននាំឲ្យកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំងត្រូវលុបចោលនោះ ហើយការសម្រេចចិត្តនេះត្រូវបារាំងចាត់ទុកថាជាទង្វើលួចចាក់ពីក្រោយខ្នង៕

ប្រភព៖ Reuters

មតិយោបល់