ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយសារតែម៉ូតូម៉ាក Today មួយគ្រឿងជិះគ្នាពីរនាក់ បានទៅប៉ះ និងចូលក្រោមរថយន្ត Rang Rover ពណ៌ខ្មៅមួយគ្រឿងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារអ្នកជិះម៉ូតូTodayមួយគ្រឿងនោះ បានជិះទៅប៉ះនិងរថយន្តRang Rover បណ្តាលឲ្យដួលចូលក្រោមកង់រថយន្ដកិនបែកក្បាលចេញខួរ នៅចំណុចផ្លូវភ្លោះ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅវេលាមោង៨និង៣០នាទីមុននេះ៕
មតិយោបល់