ព័ត៌មានជាតិ

ប្រកែកគ្នាជាមួយប្តី! ផឹកស៊ីក្រោមផ្ទះ ស្រាប់តែយកសាំងចាក់ដុតខ្លួន ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

រតនគិរីៈ លោកអធិការរងក្រុងបានលុង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ បានចុះពិនិត្យសាកសពឈ្មោះ ឆាយ សុខជាតិ ភេទស្រី អាយុ៤០ឆ្នាំ និងប្ដីឈ្មោះ ខុម នី អាយុ៣៦ឆ្នាំ មុខរបរ រត់តុការ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្នុងករណីចាក់សាំងដុតខ្លួន។

នៅមុនពេលកើតហេតុ នៅវេលាម៉ោង៦និង៣០នាទីល្ងាច ប្រពន្ធបានកោសខ្យល់ឲ្យប្ដីនិងកោពុកមាត់បណ្ដើរប្រកែកគ្នាបណ្ដើរ រួចប្ដីក៏ឡើងទៅដេកលើផ្ទះ។ ចំណែកកប្រពន្ធក៏នៅផឹកស៊ីខាងក្រោម បន្ទាប់មកស្រាប់តែដើរចូលទៅយកប្រេងសាំងប្រហែល៣លីត្រ មកចាក់ពីលើខ្លួនរួចគូសដែកកេះដុតតែម្ដង ធ្វើឲ្យមានការផ្អើលឆោឡោ អ្នកជួយក៏មិនបានរហូតដល់ភ្លើងរលត់ ទើបដឹកទៅសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែសង្រោះមិនបានត្រូវស្លាប់តែម្ដង។
ប្រាក់នៅជាប់ខ្លួនឆេះអស់ចំនួន៥០ម៉ឺនរៀល។

បន្ទាប់ពីពិនិត្យរួចយើងបានធ្វើលិខិតប្រគល់សពជូនប្ដីដើម្បីចាត់ចែងតាមប្រពៃណី៕

មតិយោបល់