ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ខណៈពួកគេមិនគោរពច្បាប់ការងារ

ឧត្តរមានជ័យ: ជនជាតិវៀតណាមចំនួន២នាក់មិនគោរពច្បាប់ការងារ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំង​អធិការដ្ឋាន​នគរបាលស្រុកអន្លង់វែង ឃាត់ខ្លួន ប្រគល់ឲ្យទៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ដ។

ការឃាត់ខ្លួនជនជាតិវៀតណាម២រូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។ ជនជាតិវៀតណាម​ទាំង២​នាក់នេះ ទី១ឈ្មោះ ឌិញ ស៊ួនស៊ាង ភេទប្រុស អាយុ៥៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C 0319592 ប្រើប្រាស់ទិដ្ឋាការអ៊ី (E) គ្មានសៀវភៅ​ការងារ ។ និងជនជាតិវៀតណាមទី២ឈ្មោះ ម៉ាន់ មិញហ៊ង ភេទប្រុស អាយុ៤៣ ឆ្នាំ គ្មានលិខិតឆ្លងដែន ។

បច្ចុប្បន្ន ជនជាតិវៀតណាមទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូន​បន្តទៅកាន់ទីស្នាក់ការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាប ពីបទ មិនគោរពច្បាប់ការងារ និង ច្បាប់អន្តោប្រវេសន៍ ចាត់ការតាម​ផ្លូវច្បាប់ ៕

ចាប់ជនជាតិវៀតណាម

ចាប់ជនជាតិវៀតណាម

មតិយោបល់