កំពតៈ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣និង១៥នាទីរសៀល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអង្គរជ័យ បានបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងក្លែងខ្លួនជាសង្ឃក្លែងក្លាយ នៅភូមិព្រៃផ្ដៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។
សង្ឃជាជនសង្ស័យដែលឃាត់ខ្លួននេះទី១ កែវ រ៉ាវុធ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ និងទី២ឈ្មោះ ម៉ន ស៊ើង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិជ្រៃ ឃុំសន្លុុង ស្រុកត្រាំង ខេត្តតាកែវ មានការជាប់ពាក់ពន្ធ័នឹងគ្រឿងញៀន។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់