ព័ត៌មានជាតិ

អាសូរ! ក្មេងស្រី២នាក់ ចុះលេងទឹកប្រឡាយ លង់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង: មានករណីមួយបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីក្មេងស្រី២នាក់លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅប្រឡាយទឹក ក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្មេងស្រីជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ សឿត ស្រីម៉ី អាយុ៧ឆ្នាំ និងទី២ឈ្មោះ ម៉ៅ ស្រីមួយ អាយុ៧ឆ្នាំ ទាំង២នាក់ រស់នៅភូមិឃុំខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់