ព័ត៌មាននៃការចាកចេញរបស់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane កាន់តែលេចចេញជារូបរាងហើយ ខណៈក្លិបអង់គ្លេសមួយនេះ ក៍បានត្រៀមនាំយកខ្សែប្រយុទ្ធថ្មីមួយរូបមកកាន់ នៅរដូវកាលក្រោយផងដែរ។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានសម្លឹងឃើញខ្សែប្រយុទ្ធអាឡឺម៉ង់ Marco Reus ដើម្បីជំនួសតំណែង Harry Kane ដែលទំនងជាចាកចេញនៅរដូវកាលក្រោយនេះ។ Marco Reus ទើបតែវិលចូលទីលានថ្មីៗនេះប៉ុណ្ណោះ ក្រោយពីរងរបួសរយៈពេលវែង នាពេលកន្លងមក តែការវិលមកកាន់ទីលានវិញ ខ្សែប្រយុទ្ធអាឡឺម៉ង់រូបនេះ នៅតែធ្វើបានយ៉ាងល្អដដែល។
ក្នុងនោះដែរ ក្រុម Tottenham បានសម្លឹងឃើញកីឡាកររូបនេះ ដោយចង់នាំយក Marco Reus ទៅកាន់ Premier League នៅរដូវកាលក្រោយនេះ ខណៈ Harry Kane កំពុងលេចធ្លាយពត៌មាននៃការចាកចេញទៅកាន់ Real Madrid ផងដែរ។ យ៉ាងណាវិញ Spurs អាចនឹងមិនបណ្តោយឲ្យដំបន់ប្រយុទ្ធទំនេរឡើយ នៅពេល Kane ចាកចេញ ដោយនាំយក Marco Reus ឲ្យបានលឿនបំផុត ដើម្បីកុំឲ្យមានបញ្ហា។
ដូច្នេះហើយ ក្រុមមាន់ខ្នាយមាស Tottenam Hotspur ទំនងជាក្លិបអង់គ្លេសមួយ ដែលអាចនាំយកខ្សែប្រយុទ្ធអាឡឺម៉ង់ Marco Reus មកកាន់ Premier League ។


មតិយោបល់