ព័ត៌មានជាតិ

ប្តីម៉ាកអី! ខឹងប្រពន្ធមិនឲ្យដេកជាមួយព្រោះមិនស្រួលខ្លួន បែរកាប់ទាំងនាង ទាំងអ្នកចូលមកជួយ!

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីហិង្សាដោយចេតនា វាយនិងកាប់របួស បណ្តាលឲ្យប្រពន្ធ និងអ្នកជិតខាងម្នាក់ របួសដាច់ម្រាមដៃ។

ហេតុការណ៍នេះកើតឡើងកើតឡើង នៅម៉ោង១០និង១០នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ថោង ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅខាងលើ បានយកកាំបិតផ្គាក់កាប់មកលើជនរងគ្រោះ ទី១ឈ្មោះ កែវ វត្តី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ (របួសចង្កេះខាងឆ្វេង និងម្រាមដៃ) និងទី២ឈ្មោះ កែវ សុភី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ (របួសដាច់ម្រាមដៃខាងស្តាំ) ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនជោគជ័យ។

ចំណែកមូលហេតុ គឺបណ្តាលមកពីស្រវឹងទំនាស់ពាក្យសម្ដី ខឹងប្រពន្ធមិនឲ្យដេកជាមួយ ដោយនាងមិនស្រួល ខ្លួន ក៏បានវាយទៅលើប្រពន្ធ ហើយត្រូវបានប្រពន្ធបានហៅឲ្យគេមកជួយ ត្រូវបាជនសង្ស័យទាញកាំបិតផ្គាក់កាប់ត្រូវដាច់ម្រាមដៃតែម្តង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដកហូតកាំបិតផ្គាក់១ដើម និងដំបងឈើ១កំណាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់