ព័ត៌មានជាតិ

ក្រឡាប់រថយន្តដឹកស្រូវ គាបតៃកុងរថយន្តបាក់ជើងម្ខាង!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកស្រូវម៉ាកហ៊ីយ៉ាន់ដាយ យីឌុបភ្លៅ៥ បានក្រឡាប់ផ្ងារជើង ខណ:ដែលបើករថយន្តធ្លាក់ចូលគន្លងផ្លូវម្ខាងទៀតកំពុងឈូសឆាយ បណ្តាលឲ្យបុរសម្នាក់ជាតៃកុងរថយន្តរងរបួសបាក់ជើងម្ខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងត្បូងស្ពានប៉ុស្តិ៍អំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ៕

មតិយោបល់