កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានស្ត្រីម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកស្លាប់រួចគេចខ្លួនបាត់ស្រមោល។
ករណីនេះកើតឡើងនៅម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ លើផ្លូវលេខ២១ ភូមិព្រែកតាទាវ ឃំុព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
មុនពេលកើតហេតុ គេឃើញរថយន្តមិនស្គាល់ម៉ាក ពណ៌ទឹកមាស បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានបុកឈ្មោះ សួន ចាន់ថន ភេទស្រី អាយុ៥៨ឆ្នាំ ដែលកំពុងដើរឆ្លងផ្លូវថ្នល់ពីកើតមកលិច បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះអ្នកបើកបររថយន្តបានបើករត់គេចបាត់ពីកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រួចបន្តស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់