ភ្នំពេញៈ រនាំងពុះចែកទ្រុងផ្លូវ៧ផ្ទាំង ត្រូវបានរងការខូចខាតខ្ទេច ដោយសារតែបុរសពីរនាក់បើកបររថយន្តព្រូសមួយគ្រឿងដាច់កាឡេខាងឆ្វេង ហើយរ៉េចង្កូតទៅបុករនាំងចែកទ្រុងផ្លូវបាក់រងការខូចខាត តែម្ដង សំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួស។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៣និង៣០នាទីយប់ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវ ព្រះមុន្នីវង្ស ក្នុងសង្កាត់បឹកកេងកង១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីបុរសពីរនាក់ ដែលបើកបរខាងលើបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទើបតែចេញពីកម្មវិធីមិត្តភក្ដិផឹកស៊ីតិចតួច ហើយក៏បានបើករថយន្ដព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5125 តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង បើកត្រលប់ទៅផ្ទះក្នុងល្បឿនល្មម ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តដាច់កាឡេ បណ្ដាលឲ្យរេចង្កូតទៅបុករនាំងងពុះចែកទ្រុងផ្លូវបាក់អស់ចំនួនប្រាំពីរផ្ទាំង និងរថយន្តរងការខូចខាតស្ទើរទាំងស្រុង តែសំណាំងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។
ក្រោយពេលកើតហេតុ បុរសទាំងពីរបានឡើងម៉ូតូឌុបជិះត្រលប់ទៅផ្ទះ ចំណែករថយន្ត ត្រូវសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ ធ្វើការវាស់វែង ស្ទូចយកទៅរក្សារទុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
https://youtu.be/p9QU2GVuANE
មតិយោបល់