ព័ត៌មានជាតិ

រូស្ស៊ី​អញ្ជើញ​មេដឹកនាំ​ក្រុម​ប្រឆាំង​របស់​ស៊ី​រី​ដើម្បី​ពិភាក្សា​

​ទីក្រុង​មូ​ស្គូ (18/11/13) ៖​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា​ប្រទេស​រូស្ស៊ី​បាន​ធ្វើលិខិត​អញ្ជើញ​ជា​ផ្លូវការ​មួយ​សម្រាប់​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​ធ្វើដំណើរ​មក​កាន់​ទីក្រុង​មូ​ស្គូក្នុង​គោលបំណង​ធ្វើការ​ពិភាក្សា​គ្នា​មួយ​លើ​បញ្ហា​សន្តិភាព​ក្នុង​ប្រទេស​ស៊ី​រី​។​
Ìèíèñòð èíîñòðàííûõ äåë Ðîññèè Ñåðãåé Ëàâðîâ
​មេដឹកនាំ​នៃ​ក្រុមប្រឆាំង​ស៊ី​រី​ដែលមាន​មូលដ្ឋាន​ធំ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ប្រទេស​តួ​គី​បាន​ទទួល​យក​សំណើរ​ក្នុងការ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​មូ​ស្គូ​ហើយ​ពួកគេ​កំពុង​ត្រៀម​លក្ខណៈ​នៅក្នុង​កិច្ច​ពិភាក្សា​គ្នា​នេះ​ដែរ​។​លោក Lavrov ក៏​បាន​និយាយ​ផងដែរ​ថា​លោក​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​រូស្ស៊ី​នឹង​ជា​អ្នកតំណាង​ក្នុង​ជំនួប​ជាមួយ​មេដឹ​ក​នាំ​ក្រុមប្រឆាំង​ស៊ី​រី​។​

​ក្រុម​សម្រុះសម្រួល​របស់​ប្រទេស​រូស្ស៊ី​ព្យាយាម​បង្កើតឲ្យមាន​កិច្ចពិភាក្សា​ដោយឡែក​មួយ​ជាមួយនឹង​ស៊ី​រី​មុនពេល​ដែល​កិច្ចប្រជុំ​របស់​ខ្លួន​ដែល​រៀបចំ​ដោយ​មាន​ភាគី​អាមេរិក​រូស្ស៊ី​និង​ស៊ីរី​ដែល​នឹង​ធ្វើឡើង​នៅ​ចុងឆ្នាំ​នេះ​៕​

មតិយោបល់