ព័ត៌មានជាតិ

រថយន្តកាមរីឆ្លាម ពន្លះក្បាលនាគចែកទ្រូងផ្លូវលាន់ដូចរន្ទះ ម្ចាស់របួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់បើករថយន្តលឿនខ្វះកាប្រុងប្រយត្ន័ជ្រុលចង្កូចទៅបុកក្បាលនាគចែកទ្រូងផ្លូវ នៅស្តុបផ្លូវបែកជាបួន បណ្តាលខ្ទេចមួយកំណាត់មុខទៅលែងរួច។ ចំណែកម្ចាស់រថយន្តរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសណ្ឋាគារឡុងបិចផ្លាហ្សា តាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-9707 បើកបរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូវផ្លូវពេញទំហឹង បណ្តាលខ្ទេចមួយកំណាត់ និងផ្ទុះពោង ខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ចំណែកម្ចាស់រថយន្តបានរងបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ រីឯក្បាលនាគខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

//youtu.be/hTcfQ8NnQn0

មតិយោបល់