ព័ត៌មានជាតិ

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប ពន្លះក្បាលនាគចែកទ្រូងផ្លូវ ផ្លោងក្រឡាប់បះជើងខ្ទេចគ្មានសល់ របួសធ្ងន់!

ភ្នំពេញ: ជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តស៊េរីទំនើប បោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់១កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង តៃកុងរងរបួសធ្ងន់។

ហេតុការណ៍គ្រោះដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ត្រង់ចំណុចស្តុបក្ដាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ បើករថយន្តឡិចស៊ីស៤៦០L មិនមានស្លាកលេខ បើកពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់១កង់រថយន្តក្រឡាប់ផ្ងាតជើងទ្រមេឃតៃកុងរថយន្តគាបជាប់របួសធ្ងន់ ត្រូវប្រជាពរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនាំគ្នាវាយបំបែកកញ្ចាក់ដើម្បីយកតៃកុងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត។

មតិយោបល់