ព័ត៌មានជាតិ

ញញឹមផ្កាត្រកួតទៀតពូ! លួចបានគេវាគ្រាន់ ពេលគេទាន់វាក្រែល!..

តាកែវៈ នៅថ្ងៃសៅរ៍ ០២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ មានអំពើលួច(ម៉ូតូ)មួយកើតឡើង នៅចំណុចភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូដែលជនសង្ស័យលួចមានម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ដែលជាកម្មសិទ្ធរបស់ឈ្មោះ ជី ដា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទង្កែ ឃុំស្នោ ស្រុកព្រៃកប្បាស ខណៈដែលទុកចោលមុខផ្សារ។

ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សូ ផាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ និងដកហូតម៉ូតូ១គ្រឿង ដែលជនសង្ស័យបានធ្វើសកម្មភាពលួច ហើយដែលបានយកទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់