ព័ត៌មានសុខភាព

ញ៉ាំគ្មានលោះពេល តែថ្ងៃនេះទើបដឹងថាវាមានគ្រោះថ្នាក់

ប៊ឺចេង គឺជាគ្រឿងទេសមួយប្រភេទ ដែលគេប្រើប្រាស់សម្រាប់បន្ថែមនៅក្នុងអាហារ ដើម្បីឲ្យបង្កើនរសជាតិឆ្ងាញ់ ហើយត្រូវបានគេនិយមប្រើយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងទេថា ការប្រើប្រាស់ប៊ឺចេង ច្រើនពេក អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួន នៃការទទួលទានអាហារ ដែលមានផ្ទុកប៊ឺចេង ច្រើនពេក៖

  • ស្ងួតបំពង់កខ្លាំង
  • ចង្អោរ
  • កើតផ្សិតក្នុងមាត់ ឬបំបង់ក
  • ខ្សោយសាច់ដុំ
  • ស្ពឹកខ្នង និងកញ្ចឹងក
  • ញ័រទ្រូង
  • ឈឺក្បាលប្រកាំង
  • កើតជំងឺហឺត
  • ខ្សោយប្រព័ន្ធភាពស៊ាំ
  • ប៉ះពាល់ដល់ខួរក្បាលទាំងមនុស្សធំ និងកុមារ
  • គ្រោះថ្នាក់ដល់អ្នកជំងឺតម្រងនោម លើសឈាម ជំងឺបេះដូង និងជំងឺដទៃទៀត
  • បំផ្លាញប្រព័ន្ធបន្តពូជ
  • ប៉ះពាល់ដល់ស្ត្រីកំពុងមានផ្ទៃពោះ
  • បណ្តោលឲ្យកើតជំងឺមហារីក

តើគួរទទួលទានកម្រិតណា ទើបមិនគ្រោះថ្នាក់ដល់រាងកាយ?
បើទោះបីជាប៊ឺចេង អាចជួយបង្កើនរសជាតិអាហារឲ្យកាន់តែឆ្ងាញ់យ៉ាងណាក៏ដោយ អ្នកត្រូវតែកាត់បន្ថយ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗ។ ដូច្នេះក្នុងមួយថ្ងៃ អ្នកមិនត្រូវប្រើលើសពី ២ស្លាបព្រាកាហ្វេបានឡើយ៕

ដកស្រងពី៖ mayoclinic&sanook

មតិយោបល់