ព័ត៌មានជាតិ

ធ្លាប់ធ្វើអត្តឃាតច្រើនលើកមកហើយ តែមិនបានសម្រេច លើកនេះស្លាប់ដូចបំណង!

កំពង់ស្ពឺៈ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ឈុន សុខហ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានខ្សែការ៉ុងស្ទូចស៉ីម៉ង់ត៍ ចងកសម្លាប់ខ្លួនជាប់នឹងសរសរផ្ទះបាយ បន្ទាប់មកក្រុមគ្រួសារបានដឹង និងសង្រ្គោះជនរងគ្រោះ ដឹកយកទៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពេលទៅដល់មន្ទីរពេទ្យទៅហើយ។

ចំណែក មូលហេតុ គឺបណ្តាលមកពីមានជំងឺប្រចាំកាយ ធ្លាប់ធ្វើអត្តឃាតច្រើនលើកមកហើយ តែមិនបានសម្រេច៕

មតិយោបល់