ព័ត៌មានជាតិ

អស់​ព្រហ្មចារី​យដោយសារ​ចាញ់បោក​គ្រូទាយ​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា នៅ​រសៀល​ម៉ោង ២ ប៉ូលិស​នៅ​ក្នុង​ទីក្រុង Liuzhou ប្រទេស​ចិន​បាន​ទទួល​ពាក្យបណ្តឹង​ថា​មាន​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​វ័យ ១៦ ឆ្នាំ​មួយ​រូប​។ ក្នុង​រយៈពេល​ដ៏​ខ្លី បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង ប៉ូលិស​បាន​ធ្វើដំណើ​រយ៉ា​ង​លឿន​ដើម្បី​ទៅ​សាកសួរ​បំភ្លឺ​ពី​ជនរងគ្រោះ​។ Ayun ដែល​ជា​ក្មេងស្រី​រងគ្រោះ​បាន​និយាយថា នៅ​ថ្ងៃ​ទី ២ ខែ កុម្ភះ នាង​និង​មិត្តភក្តិ​របស់​ខ្លួន​បាន​ទៅលេង​ពិធីបុណ្យ​នៅក្នុង​ទីក្រុង Liuzhou ហើយក៏​បាន​ជួប​ជាមួយ​បុរស​ម្នាក់​ជា​គ្រូទាយ​ដែល​មាន​វ័យ ៤០ ឆ្នាំ​។ បុរស​ម្នាក់​នោះ​បាន​រក​វិធី​ដើម្បី​ជួប​ជាមួយ​នាង និង​និយាយ​រឿង​ជាច្រើន​ដែល​ធ្វើឲ្យ​នាង​លង់ជឿ​ថា​គាត់​គឺជា​គ្រូទាយ​ដ៏​សាក​សិទ្ធិ​ពិតមែន​។

​បន្ទាប់​មក​គ្រូទាយ​បាន​និយាយថា​ប្រសិនបើ​ចង់​ឲ្យ​កាន់តែ​ឈុត​ជាង​នេះ​គួរតែ​ទៅ​កន្លែង​ដែល​ជា​ទី​សក្ខារៈ​បូរជា​នៅផ្ទះ​របស់​គាត់​ទើប​ប្រសើរ​។ ដូច្នេះ​ហើយ​នាង​បាន​ទៅ​តាម​ការ​ណាត់ជួប​ដោយ​សង្ឃឹមថា នឹង​បានដឹង​ពី​ការ​ទស្សន៍ទាយ​ជោគវាសនា​របស់​ខ្លួន​។ ទីបំផុត​នាង​ត្រូវបាន​គ្រូទាយ​នោះ​ចាប់រំលោភ​បានសម្រេច បើទោះជា​មាន​ការ​អង្វរក​ពី​ជនរងគ្រោះ​យ៉ាងណាក៏ដោយ​។ បច្ចុប្បន្ននេះ​ប៉ូលិស​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត​ដើម្បី​តាម​ចាប់​គ្រូទាយ​បោកប្រាស​ផ្លូវភេទ​នោះ​មក​កាត់ទោស​តាម​ផ្លូវច្បាប់​៕

sex

មតិយោបល់