បន្ទាយមានជ័យៈ ស្ត្រីចិត្តខ្លាំងម្នាក់ ត្រូវប្តីវាយខៀវភ្នែក ខណៈដែលផឹកអត់មើលកូនយំ។
ករណីហិង្សារនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ក្នុងចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ខែម សុភ័ណ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់Post Newsថា កម្លាំងបានធ្វើការឃាត់ខ្លួនបុរសជាប្តីភ្លាមៗនាំមកកាន់អធិការដ្ឋានក្រុង ក្រោមការសម្របសម្រួលរបស់លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាប់ពីទទួលបានបណ្តឹងរបស់ស្រ្តីជាជនរងគ្រោះ។ លោកបន្តថា បុរសជាប្តីដែលត្រូវចាប់ខ្លួនមានឈ្មោះ ហែម ហ៊ាង អាយុ៣៤ឆ្នាំ នឹងស្ត្រីជាប្រពន្ធឈ្មោះ យូ លីណា អាយុ៣១ឆ្នាំ អ្នកទាំង២រស់នៅចំណុចកើតហេតុខាងលើ។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ជាប្តីដែលរងការចាប់ខ្លួនបានរៀបរាប់ថា នៅមុនកើតហេតុគឺពួកគេទាំង២នាក់ប្តីប្រពន្ធអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិ៤-៥នាក់ផ្សេងទៀតក្នុងផ្ទះរបស់ខ្លួន។
ក្រោយផឹកស៊ីចប់មិត្តភក្តិក៏នាំគ្នាចេញទៅបាត់ លុះខ្លួនដើរចូលទៅក្នុងផ្ទះស្រាប់តែឃើញកូនតូចយំឡើងស្វាយមាត់។ ឃើញដូច្នោះខ្លួនក៏ស្រែកស្តីអោយប្រពន្ធរឿងមិនមើលកូនទុកអោយកូនដេកតែឯងនិងយំឡើងស្វាយមាត់។ ពេលនោះក៏មានការប្រកែកគ្នាឡើង បុរសជាក៏ទាញទូរសព្ទគប់ទៅលើប្រពន្ធតែមិនត្រូវ ស្រាប់ប្រពន្ធក៏ស្ទុះចូលទៅវាយតប់លើប្តីទាំងកម្រោល ។
ក្រោយការវាយតប់ត្រូវបានអ្នកក្បែរខាងជួយអន្តរាគមន៍ឲ្យបញ្ចប់ស្រាប់តែគេឃើញភាគីខាងប្រពន្ធហាក់មានភាពទ្រុឌទ្រោមខ្លាំងគឺភ្នែកនឹងផ្ទៃមុខជាំខ្លាំងមើលស្ទើរតែលែងយល់។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរួចហើយ៕





មតិយោបល់