បន្ទាយមានជ័យៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យុវជននេះគាត់ចូលហាងស៊ីផឹក មានគ្នាបីនាក់ ដល់យប់ជ្រៅម៉ោង២ហើយ អ្នកមកជាមួយ គេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយឲ្យគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថា៖ គាត់ស្គាល់អ៊ំ អាត់ ខែម ម្ចាស់ហាងរាយការណ៍មកលោក ស្នងការ ទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើងលោកស្នងការ សួរ គាត់ថាឮឈ្មោះអ៊ំ ចេះថាទៅខ្លាចគេវាយ បន្ទាប់មកលោកក៏ជួនចំនួន ២០០,០០០រៀលឲ្យទៅសងម្ចាស់ហាង៕

មតិយោបល់