ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ បានបុកជាមួយចាប់ឆាយកាំបន្ទះ មានតែឆ្អឹងទទេ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ករណីនេះកើតឡើងនៅម៉ោង១១និង១០នាទី យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រ៩១-៩២ ក្នុងភូមិជ្រលង ឃុំប្រាសាទ ខេត្តព្រៃវែង។
ករណីនេះកើតឡើងរវាងរថយន្តហ៉ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ-ព 5A-0257 បើកពីកើតទៅលិច បានបុកជាមួយម៉ូតូម៉ាកចាប់ឆាយ កាំបន្ទះ ពណ៌ស មានតែឆ្អឹងទទេ បើកបរដោយបុរសម្នាក់ អាយុប្រហែល៣០ឆ្នាំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ៕


មតិយោបល់