ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ទាំងសងខាង ស្រាប់តែរកឃើញកាំភ្លើងជ័រ១ដើម!..

ព្រៃវែង: នៅថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បើកមកពីទិសផ្សេងគ្នា ចំណុចខាងត្បូងឈាងខាងកើតរង្វង់មូលផ្កាឈូក ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ម៉ូតូម៉ាកស្កុបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ1FQ 0770 បើកបរដោយឈ្មោះ រត្ន័ ធីឡែន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជើងទឹក(ក)សង្កាត់ជើងទឹក ក្រុងព្រៃវែង បើកក្នុងល្បឿនលឿនពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០០៤ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1D7657 បើកមកពីទិសខាងលិចពេញទំហឹង ដែលបើកបរដោយឈ្មោះ មុត ទីន ភេទប្រុសអាយុ៤៩ឆ្នាំ នៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មុខរបរ រត់ម៉ូតូឌុប បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ជនរងគ្រោះឈ្មោះមុត ទីន បានបញ្ជូនទៅមន្ទីរខេត្ត ចំណែកឈ្មោះ រត្ន័ ធីឡែន
ញាតិមិត្តយកទៅព្យាបាលគ្លីនិកឯកជនឡេងពីនី។ ចំពោះម៉ូតូទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង។

ក្រោយពីការត្រួតពិនិត្យលើវត្ថុតាងនៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញនូវអាវុធខ្លីជ័រសៀត ស្រោមពណ៌ខ្មៅ១ដើម ខ្សែតីបត់ជាពី
ចំនួន២ខ្សែ កាបូបស្ពាយតូច១គ្រាប់ថ្មសម្រាប់បាញ់ចំពាមចំនួន២៤គ្រាប់ នៅក្នុងកែបម៉ូតូម៉ាកស្កុបពីរបស់ឈ្មោះ រត្ន័ ធីឡែន៕

មតិយោបល់