ព័ត៌មានជាតិ

តូចចិត្តនឹងជំងឺប្រចាំកាយ សុខចិត្តស្លាប់បញ្ចប់បញ្ហា!

ព្រៃវែង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់កាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ភូមិឧត្ដុង ឃុំព្រែកក្របៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស ធឿន ភេទប្រុស អាយុ៦០ឆ្នាំ បានចងកនឹងខ្សែលីឡុង ពណ៌ខ្មៅ ជាប់ដើមស្វាយខាងជើងផ្ទះចម្ងាយ ៣ម៉ែត្រ ដោយសារតែជំងឺប្រចាំកាយ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់