កណ្តាលៈ ជនស្ស័យម្នាក់ ប្រកបរបរដើរលួចកាត់ខ្សែភ្លើងគេជាញឹកញាប់ ឥឡូវអស់លក្ខណ៍ ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បាន យកមកប្រគល់អោយសមត្ថកិច្ច។
ករណីនេះកើតឡើងនៅម៉ិង១១យប់ ថ្ងៃទី៣ មីនា ឆ្នាំ២០១៨ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះសួន ស្រីពៅ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរជាកម្មការនី ។ ចំណែកជនសង្ស័យឈ្មោះ ហួត សុផល ហៅវិច ភេទប្រុស អាយុ៣១ ឆ្នាំ បច្ចុប្បន្នភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន កង់ចំនួន១គ្រឿង ដង្កាប់ដែក ចំនួន១ កន្រ្ដៃដែក ចំនួន១ និងកូនកាំបិតដែក ចំនួន១ ។ សម្ភារៈការខូចខាតបាត់បង់៖ ខ្សែភ្លើង ចំនួន១ខ្សែ ដាច់ជា២ ។
មុនពេលកើតហេតុ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ឈ្មោះ សួន ស្រីពៅ ភ្លាមនោះ ឈ្មោះ យ៉ែម សេរីសោភ័ណ្ឌ ភេទប្រុស មកទាន់បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ហើយខ្លួន បានស្រែកថាចោរៗ ពេលនោះជនសង្ស័យបានទាញកង់ជិះរត់គេចខ្លួន តែត្រូវ ប្រជាពលរដ្ឋ ជួយធ្វើចាប់ខ្លួន បាន ហើយប្រគល់ខ្លួនមកឲ្យ មកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ស្វាយរលំ ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង របស់ជនរងគ្រោះពិតប្រាកដមែន ។ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ខ្លួនបានលួចកាត់ខ្សែភ្លើងគេចំនួន២លើក នៅភូមិលេខ១ ឃុំស្វាយរលំ បានប្រវែង ១៥ម៉ែត្រ និងភូមិលេខ១(ក)ចំនួន១លើក។
ករណីនេះកម្លាំងជំនាញកំពុងប្រមូលផ្ដុំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់