ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងសាកកម្លាំងគ្នា ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់!

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងម៉ូតូម៉ាក យ៉ាម៉ាហា សេ២០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 1BJ-9994 បើកបរដោយឈ្មោះ ឡុងសម្រេច ភេទប្រុស អាយុ២៨ឆ្នាំ ពីកើតទៅលិច បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ 1L- 2123 ជិះគ្នា២នាក់ បណ្តាលឲ្យភាគីខាងម៉ូតូយ៉ាម៉ាហា​ស្លាប់នៅនឹងកន្លែង និងម៉ូតូម្ខាងទៀតជិះគ្នា២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕ ​

មតិយោបល់